លក្ខខណ្ឌប្រើប្រាស់
សូមស្វាគមន៍មកកាន់ហាងអនឡាញ Fandbee។ ល័ក្ខខ័ណ្ឌដែលមានចែងខាងក្រោមនេះត្រូវបានអនុវត្តចំពោះ អ្នកទស្សនា និងអ្នកប្រើប្រាស់ គេហទំព័ររបស់ Fandbee ទាំងអស់។ លោកអ្នកត្រូវគោរពតាមល័ក្ខខ័ណ្ឌទាំងនេះ កំឡុងពេលប្រើប្រាស់សេវាយើងខ្ញុំក្នុងគេហទំព័រ https://fandbee.com/kh។
ទូទៅខ្លឹមសារនៃល័ក្ខខ័ណ្ឌទូទៅអាចត្រូវបានធ្វើការផ្លាស់ប្តូរផ្លាស់ ឬលុបចោលបានគ្រប់ពេល។ សូមបញ្ជាក់ថា Fandbee មានសិទ្ធិក្នុងការផ្លាស់ប្តូរខ្លឹមសារនៃល័ក្ខខ័ណ្ឌផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុន។ រាល់ការរំលោភបំពានលើច្បាប់ និងបទបញ្ញត្តិនៃល័ក្ខខ័ណ្ឌទូទៅទាំងនេះ Fandbee នឹងចាត់វិធានការភ្លាមៗចំពោះជនល្មើស។
មាតិការ និង ការរក្សាសិទ្ធិលើកលែងតែមានការចែងផ្ទុយពីនេះ រាល់ខ្លឹមសារទាំងអស់ រួមទាំង រូបភាព គំនូរ រចនាបទ រូបភាពតូចៗ រូបថត វីដេអូ សំណេរ និងខ្លឹមសារផ្សេងៗទៀត ដែលមាននៅក្នុង គេហទំព័រ គឺជាការរក្សាសិទ្ធិ, និក្ខិតសញ្ញា កំណត់សម្គាល់ពាណិជ្ជកម្ម និង/ឬ កម្មសិទ្ធិបញ្ញា ដែលត្រូវបានគ្រប់គ្រង ឬអជ្ញាប័ណ្ណរបស់ Fandbee។
មតិអ្នកប្រើរាល់មតិយោបល់ និងការឆ្លើយតបមកកាន់ គេហទំព័រ https://fandbee.com/kh នឹងត្រូវរក្សាទុកជាកម្មសិទ្ធិរបស់ Fandbee
អ្នកប្រើប្រាស់ត្រូវយល់ព្រម ថាពុំមានមតិណាមួយត្រូវបានលើកឡើងនៅក្នុងគេហទំព័រ fandbee.com/kh ប្រឆាំងទៅនឹងសិទ្ធិរបស់តតិយជន រួមមានការរក្សាសិទ្ធិ និក្ខិតសញ្ញា សិទ្ធិឯកជនភាពរបស់បុគ្គលឡើយ។ លើពីនេះទៀត អ្នកប្រើប្រាស់ត្រូវយល់ព្រមថា ពុំមានមាតិការដែលមិនស្របច្បាប់ ហិង្សា ឬខ្លឹមសារអាសអាភាសណាមួយ ត្រូវបានបងញ្ចូលទៅក្នុងគេហទំព័រនោះទេ។ អ្នកប្រើប្រាស់ នឹងត្រូវទទួលខុសត្រូវឆ្លើយតបទៅនឹងមតិ នៅក្នុងមាតិការរបស់ខ្លួនដែលបានបង្កើតឡើង។
ពត៌មានផលិតផលយើងមិនអាចធានាថារាល់ផលិតផលពិតប្រាកដទាំងអស់នឹងត្រូវបានបង្ហាញដូចគ្នានៅលើអេក្រង់ម៉ូនីទ័រនោះទេ រូបភាពគឺអាស្រ័យទៅលើម៉ូនីទ័ររបស់អ្នកប្រើប្រាស់ផ្ទាល់។
ព្រឹត្តិប័ត្រព័ត៌មានអ្នកប្រើប្រាស់ត្រូវព្រមព្រៀងថា Fandbee អាចផ្ញើរព្រឹត្តិប័ត្រព័ត៌មានស្ដីពី និងព័ត៌មានអំពីដំណឹងថ្មីៗ/ផលិតផល/ការផ្សព្វផ្សាយថ្មីៗ តាមរយៈអាស័យដ្ឋានអ៊ីមែលទៅអ្នកប្រើប្រាស់។
សំណងអ្នកប្រើប្រាស់ត្រូវបានយល់ព្រមក្នុងការសងជំងឺចិត្ត និងទទួលខុសត្រូវចំពោះ Fandbee ដោយមិនប្រឆាំងរាល់ការទាមទារការខូចខាតថ្លៃដើមនិងការចំណាយរួមទាំងថ្លៃមេធាវីដែលកើតឡើងពីឬទាក់ទងនឹងការប្រើប្រាស់គេហទំព័ររបស់អ្នក។
តំណភ្ជាប់ទៅគេហទំព័រផ្សេងទៀតរាល់ការចូលទៅកាន់គេហទំព័រភាគីទីបីគឺជាហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។ ខាងគេហទំព័រយើងខ្ញុំ https://fandbee.com/kh នឹងមិនទាក់ទងឬពាក់ព័ន្ធនឹងគេហទំព័រណាមួយឡើយប្រសិនបើមាតិកា/ផលិតផលរបស់អ្នកប្រើប្រាស់ខូចឬបាត់បង់មានទំនាក់ទំនងជាមួយនឹងគេហទំព័រភាគីទីបី។
ព័ត៌មានមិនត្រឹមត្រូវក្នុងករណីណាមួយដែលមានកំហុសឆ្គងនៅក្នុងការសរសេរ ភាពមិនត្រឹមត្រូវ ការខកខាន ដែលអាចកើតឡើងនៅលើគេហទំពរ័យើងខ្ញុំ https://fandbee.com/kh រួមមាន ការពណ៌នាពីផលិតផល ការដាក់បង្ហាញនូវតម្លៃ និងមាតិកាអត្ថបទ។ យើងខ្ញុំរក្សាសិទ្ធិក្នុងការកែតម្រូវរាល់កំហុសឆ្គង ភាពមិនត្រឹមត្រូវដោយផ្លាស់ប្តូរ ឬកែសម្រួលព័ត៌មានដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន។ ប្រសិនបើអតិថិជនមិនពេញចិត្តជាមួយផលិតផលណាមួយដែលអតិថិជនបានទិញ សូមប្រគល់ទំនិញមកខាងយើងខ្ញុំវិញដោយភ្ជាប់មកវិញជាមួយវិក្កយប័ត្រ។ សូមពិនិត្យមើល “គោលការណ៍សងប្រាក់ត្រលប់វិញ”។
ការបញ្ចប់កិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពចំពោះអតិថិជន ឬ https://fandbee.com/kh អតិថិជនអាចបញ្ចប់កិច្ចព្រមព្រៀងនេះបានគ្រប់ពេល។ ប៉ុន្តែគេហទំព័រយើងខ្ញុំ https://fandbee.com/kh ក៏អាចបញ្ចប់កិច្ចព្រមព្រៀងជាមួយអតិថិជនដោយគ្មានការជូនដំណឹងជាមុន ហើយនឹងបដិសេធការចូលប្រើរបស់អតិថិជនដែលមិនអាចអនុវត្តតាមលក្ខខណ្ឌខាងលើ។