WOW GUD Milk 99cents. T&C apply

ភ្នំពេញ,សៀមរាប,ក្រុងព្រះសីហនុ,បាត់ដំបង,កំពង់ធំ,បាវិត,ត្បូងឃ្មុំ

០៩៩​ ៧៧៧ ០២៥
Cart 0 item(s) $0.00

គោលការណ៏រក្សាពត៏មានឯកជន


ព័ត៌មានដែលប្រមូលបាន

យើងខ្ញុំប្រមូលតែព័ត៌មានដែលត្រូវការសម្រាប់ចុះឈ្មោះនៅលើគេហទំព័ររបស់យើង ឬនៅពេលបំពេញបែបបទចុះឈ្មោះនៅលើគេហទំព័រ។ ព័ត៌មានទាំងអស់ដែលយើងប្រមូលបាន ត្រូវបានអតិថិជនដាក់ជូនដោយស្ម័គ្រចិត្តមកយើង។ យើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជននៅកំឡុងពេលអតិថិជនចុះឈ្មោះគណនីនៅលើគេហទំព័ររបស់យើង។

 

ព័ត៌មានលម្អិតអំពីអត្តសញ្ញាណផ្ទាល់ខ្លួន

ព័ត៌មានលំអិតអំពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អតិថិជនត្រូវបានប្រើប្រាស់ដើម្បីដំណើរការការបញ្ជាទិញផលិតផល ការកែសម្រួលព័ត៌មានប្រវត្តិរូបរបស់អតិថិជន ការប្រើប្រាស់ផ្ទៃក្នុងតាមតម្រូវការផ្នែកច្បាប់ ការធ្វើបច្ចុប្បន្នភាពទៅលើ ស្ថានភាពនៃការទិញទំនិញតាមអ៊ិនធឺណែតនៅក្នុងគេហទំព័ររបស់យើងខ្ញុំ និងដើម្បីធ្វើបច្ចុប្បន្នភាពអតិថិជនរបស់យើងជាមួយនឹងព័ត៌មានថ្មីៗនៃការធ្វើបច្ចុប្បន្នភាព ឬការផ្លាស់ប្តូរប្រូម៉ូសិន និងកម្មវិធី។

 

ការសម្ងាត់

ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដែលរួមមាន ដូចជា ព័ត៌មានលំអិតនៃកាតឥណទាន លេខគណនីធនាគារត្រូវបានរក្សាយ៉ាងសម្ងាត់ និងសុវត្តិភាពជាមួយយើងខ្ញុំ។ យើងខ្ញុំនឹងមិនចែករំលែកព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់អតិថិជនទៅកាន់ភាគីទីបីណាឡើយ។ គេហទំព័ររបស់យើងអនុវត្តកម្មវិធីសុវត្ថិភាពសមស្របដើម្បីរក្សាព័ត៌មានអតិថិជនឱ្យមានសុវត្ថិភាពគ្រប់ពេលវេលា។

 

ការផ្លាស់ប្តូរគោលការណ៍ឯកជនភាព

Fandbee Co., Ltd. មានសិទ្ធិក្នុងការផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពមាតិកាគោលការណ៍ឯកជនភាពដោយពុំបាច់មានការជូនដំណឹងជាមុនដល់អតិថិជន។ សូមតាមដាននៅលើទំព័រគោលការណ៍ឯកជនភាពនៅលើគេហទំព័ររបស់យើង។

 

សុវត្ថិភាព

វេបសាយរបស់ក្រុមហ៊ុនយើងខ្ញុំអនុវត្តកម្មវិធីសុវត្ថិភាពសមស្របដើម្បីការពារការលេចធ្លាយព័ត៌មាន អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អតិថិជនពីភាគីទីបី ការលាតត្រដាងខុសច្បាប់ និងពួកHacker ។ ទន្ទឹមនឹងនោះ សូមចងចាំថារាល់ព័ត៌មានដែលបញ្ជូនតាមរយៈអ៊ិនធឺណិតមិនត្រូវបានធានា ១០០% ថាមានសុវត្ថិភាពនោះទេ។