សំណួរសួរញឹកញាប់
ដើម្បីធ្វើការបញ្ជារទិញ:
១. ចុចលើប៊ូតុង “បន្ថែមទៅរទេះ” លើផលិតផលដែលអ្នកចង់ទិញ។
២. ចុចលើ “បន្តការបញ្ជាទិញ” ដើម្បីបន្តការទិញផលិតផលផ្សេងទៀត ឬ ចុចលើ“ការចាកចេញ”ដើម្បីដំណើរការទូទាត់ទៅលើមុខទំនិញ។
៣. អ្នកនឹងទៅដល់ទំព័រដែលអ្នកត្រូវចូលទៅកាន់គណនីរបស់អ្នកដោយប្រើឈ្មោះអ្នកប្រើប្រាស់ និង លេខកូតសម្ងាត់។ បើសិនជាអ្នកមិនទាន់មានបានបង្កើតគណនីទេ, អ្នកត្រូវបង្កើតគណនីសិនមុននឹងបន្តដំណើរការទូទាត់ទៅលើមុខទំនិញរបស់អ្នក។
៤. អ្នកត្រូវបញ្ជាក់អាស័យដ្ឋានរបស់អ្នកសម្រាប់ការដឹកជញ្ជូននៅលើទព័រ “អាស័យដ្ឋានដឹកជញ្ជូន” បន្ទាប់មកចុចទៅលើប៊ូតុង “បន្ទាប់” ។
៥. ពីទីនេះទៅ អ្នកត្រូវជ្រើសរើសមធ្យោបាយដឹកជញ្ជូន បន្ទាប់មកចុចទៅលើប៊ូតុង “បន្ទាប់” ។
៦. បន្ទាប់មក អ្នកនឹងត្រូវជ្រើសរើសមធ្យោបាយបង់ប្រាក់ទៅលើមុខទំនិញរបស់អ្នក បន្ទាប់មកចុចទៅលើប៊ូតុង “បន្ទាប់” ។
៧. បន្ទាប់ពីជំហានមុនបានរួចរាល់ អ្នកត្រូវបញ្ជាក់ពីព័ត៌មានលំអិតនៃការចេញវិក័យប័ត្រឡើងវិញ និង យលើព្រមទៅតាមលក្ខខណ្ឌ។
៨. ចុច “បញ្ជាក់ការបញ្ជាទិញ” ដើម្បីបញ្ចប់ការបញ្ជាទិញ។
សំណួរ: តើវិធីបង់ប្រាក់មានអ្វីខ្លះ?
១. ការបង់ប្រាក់តាមរយះ អនឡាញ
- ABA PAY
- Visa Card
- Mastercard
- Unionpay
២. បង់ប្រាក់តាមរយះអ្នកដឹកជញ្ជូននៅពេលទទួលបានទំនិញ
សំណួរ: តើខ្ញុំត្រូវផ្លាស់ប្តូរពត៍មានផ្ទាល់ខ្លួន និងអាស័យដ្ឋានផ្ទះខ្ញុំយ៉ាងដូចម្តេច?
ចូលទៅក្នុងគណនីយរបស់អ្នក → ចុចពាក្យថា “ថែទាំគណនេយ្យ” → កែសម្រួលពត៍មានគណនីយរបស់អ្នក និងអាស័យដ្ខានរបស់អ្នកនៅទីនេះ។
សំណួរ: ខ្ញុំភ្លេចលេខសំងាត់គណនីរបស់ខ្ញុំ។ តើខ្ញុំគួរធ្វើអ្វីដើម្បីយកវាមកវិញ?
១. ចុចលើ “បាត់លេខសំងាត់?” ហើយបំពេញអ៊ីមែលរបស់អ្នកដែលធ្លាប់ចុះឈ្មោះគណនីនៅក្នុងប្រអប់។
រួច ចុចបញ្ជូន។
២. សារផ្ទៀងផ្ទាត់នឹងត្រូវបានផ្ញើទៅអ្នក នៅពេលអ្នកបានទទួលសារ អ្នកនឹងអាចជ្រើសរើសពាក្យសម្ងាត់ថ្មីសម្រាប់គណនីរបស់អ្នក។
សំណួរ: តើខ្ញុំអាចលុបចោលការបញ្ជាទិញដែលខ្ញុំបានបញ្ជាទិញបានទេ?
បាទ/ចាស ប្រសិនបើការបញ្ជាទិញនៅស្ថិតក្នុងស្ថានភាពមិនទាន់សម្រេច។
- សូមផ្ញើអ៊ីមែលទៅអ៊ីមែលទៅខាងផ្នែកសេវាកម្មអតិថិជនរបស់យើង customerservice@fandbee.com ដោយភ្ជាប់នូវចំណងជើងថា “ស្នើសុំលុបចោលការបញ្ជាទិញ” ដើម្បីជូនដំណឹងដល់យើងអំពីការលុបចោលការបញ្ជាទិញ។
- ការបញ្ជាទិញដែលកំពុងដឹកជញ្ជូន ឬដឹកជញ្ជូននឹងមិនត្រូវបានលុបចោលទេ។
សំណួរ: តើរូបិយប័ណ្ណប្រតិបត្តិការក្នុងការទិញផលិតផលគឺជាអ្វី?
រូបិយប័ណ្ណប្រតិបត្តិការផលិតផលទាំងអស់នឹងត្រូវប្រើប្រាស់រូបិយប័ណ្ណ ខ្មែរ រៀល និង ដុល្លា អាមេរិក។
សំណួរ: តើម៉ោងធ្វើការនៅលើវេបសាយនៅម៉ោងប៉ុន្មាន?
ម៉ោងធ្វើការតាមវេបសាយគឺចាប់ពីម៉ោង ១០ ព្រឹកដល់ ៥ ល្ងាចជារៀងរាល់ថ្ងៃ (លើកលែងថ្ងៃឈប់សម្រាកជាតិនិងរដ្ឋ)។