ដឹកជញ្ជូន, ត្រឡប់ទំនិញមកវិញ និងគោលការណ៍សងប្រាក់
ពេលវេលានៃការដឹកជញ្ជូន
i. Fandbee នឹងដឹកជញ្ជូនការបញ្ជាទិញរបស់អតិថិជនទៅកាន់អាស័យដ្ឋានដែលបានផ្តល់ដោយអតិថិជន។ អតិថិជនអាចជ្រើសរើសពេលវេលាអោយការបញ្ជាទិញរបស់ពួកគេត្រូវដឹកជញ្ជូនក្នុងអំឡុងពេលទិញ ឬកំណត់ពេលជាក់លាក់ណាមួយ។ ពេលវេលាដឹកជញ្ជូននឹងត្រូវប៉ាន់ស្មាន ហើយផ្តល់ជូនអតិថិជនតាមរយៈការបញ្ជាក់ក្នុងការសន្ទនា ប៉ុន្តែពេលវេលានៃការដឹកជញ្ជូនអាចនឹងមានការប្រែប្រួលអាស្រ័យលើកត្តាដែលមិនត្រូវបានគ្រប់គ្រងដោយខាងយើង (ឧទាហរណ៍បរិមាណនៃការបញ្ជាទិញ ចម្ងាយ ម៉ោងនៃការដឹកជញ្ជូន (ពេលវេលាចរាចរណ៍រវល់) លក្ខខណ្ឌអាកាសធាតុ ស្ថានភាពចរាចរណ៍។ ល។) ។
ការដឹកជញ្ជូនមិនបានសម្រេច
i. ក្នុងករណីមានការដឹកជញ្ជូនត្រូវបានធ្វើឡើង ប៉ុន្តែមិនអាចដឹកជញ្ជូនទៅដល់ដោយសារមូលហេតុដែលបណ្តាល ឬមិនបណ្តាលមកពីអតិថិជនរួមទាំងប៉ុន្តែមិនកំណត់ចំពោះ៖
• គ្មាននរណាម្នាក់មានវត្តមាន ឬអាចទទួលយកទំនិញបានទេ។ ឬ
• អតិថិជនមិនអាចទាក់ទងបាន ទោះបីព្យាយាមទាក់ទងអតិថិជនតាមរយៈលេខទូរស័ព្ទដែលបានផ្តល់អោយក៏ដោយ ឬ
• ការខ្វះខាតឬមានភាពមិនសមរម្យនូវមធ្យោបាយក្នុងការជញ្ជូនការកម្មង់អោយបានសម្រេច ឬ
• មិនមានកន្លែងសមរម្យ ឬកន្លែងមានសុវត្ថិភាពដើម្បីដាក់ការកម្មង់។
តម្លៃសេវាកម្មដឹកជញ្ជូន
ថ្លៃសេវាដឹកជញ្ជូនស្តង់ដារ គឺ១ ដុល្លា ។ ទិញលើសពី ១០ ដុល្លា ដើម្បីរីករាយជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ។ (ពេលវេលាមានកំណត់)
ការលុបចោល ដោយមិនមានវត្តមានអ្នកទទួល
i. ក្នុងករណី អតិថិជនមិនអាចទាក់ទងបាន ឬមិនទាន់បានទទួលទំនិញក្នុងរយៈពេល១០ ទៅ១៥នាទី។ នៅពេលដែលមានពាក់ព័ន្ធនឹងភាគីទី ៣ ជាអ្នកដឹកជញ្ជូន បានទៅដល់អាស័យដ្ខានដែលកំណត់ហើយ Fandbee Co., Ltd. នឹងមានសិទ្ធិក្នុងការលុយចោលការកម្មង់ដោយមិនប្រគល់ទឹកប្រាក់ត្រឡប់ ឬជួយសម្របសម្រួលជាមួយជូនអតិថិជនឡើយ។
ii. យើងនឹងធ្វើការរៀបចំឡើងវិញនៃការដឹកជញ្ជូនការបញ្ជាទិញម្តងទៀត និងការទូទាត់ដែលបានព្រមព្រៀងដោយអតិថិជន។
ការប្រគល់់ត្រលប់ និងការលុបចោល
i. អតិថិជនត្រូវជូនដំណឹងអំពីបញ្ហា (ឧទាហរណ៍៖ការបញ្ជាទិញខុស ការបញ្ជាទិញមានបញ្ហា ឬទំនិញដែលបានបាត់) នៅលើផលិតផលត្រទៅកាន់ផ្នែកសេវាកម្មអតិថិជនវិញ (customerservice@fandbee.com@fandbee.com / 099 777 045) ភ្លាមៗក្នុងរយៈពេល ៣០ នាទីដំបូងបន្ទាប់ពីទទួលបានទំនិញបញ្ជាទិញ។
ii. រាល់ផលិតផលដែលមានបញ្ហាត្រូវប្រគល់ត្រលប់ទៅ Fandbee Co., Ltd. ភ្លាមៗ ឬមិនអោយលើសពីថ្ងៃធ្វើការបន្ទាប់។ រាល់ការចំណាយលើការដឹកជញ្ជូនត្រឡប់នឹងត្រូវបង់ដោយអតិថិជន។
iii. ដើម្បីមានសិទ្ធិទទួលបានមកវិញ ទំនិញត្រូវតែមិនត្រូវបានប្រើហើយ និងស្ថិតនៅក្នុងស្ថានភាពដូចអតិថិជនបានទទួល ហើយត្រូវតែនៅក្នុងកញ្ចប់ខ្ចប់ដើមផងដែរ។
iv. Fandbee អាចស្នើសុំភស្តុតាងនៃរូបថត និង/ឬ ព័ត៌មានបន្ថែមដើម្បីស្វែងយល់ឱ្យបានត្រឹមត្រូវអំពីបញ្ហាបញ្ជាទិញរបស់អតិថិជននេះ។ ប្រសិនបើយើងកំណត់ថាការបញ្ជាទិញ និង/ឬ ទំនិញដែលអតិថិជនទទួលបានមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ឬគុណភាពពេញចិត្តអតិថិជន នោះយើងនឹងធ្វើការទូទាត់សងប្រាក់ជូនអតិថិជនវិញទាំងស្រុង ឬតែមួយផ្នែកនៃការបញ្ជាទិញ។
v. រាល់វិធីបង់ប្រាក់ដែលប្រើតាមរយៈប្រព័ន្ធអនឡាញ Lee's Fandbee ត្រូវសងជូនវិញតាមរបៀបទូទាត់របស់អតិថិជន។ រាល់ការសងប្រាក់វិញនឹងគោរពតាមការអនុវត្តស្តង់ដាររបស់ធនាគារ (អតិបរមា ១៤ថ្ងៃនៃថ្ងៃធ្វើការ) ។ សូមកត់សម្គាល់ថាធនាគារនីមួយៗអាចនឹងមាន ឬមិនមានរយៈពេលខុសគ្នាដើម្បីសងប្រាក់ទៅក្នុងគណនីធនាគារ/របាយការណ៍របស់អ្នក។
vi. ការលុបចោលត្រូវបានអនុញ្ញាត និងអនុវត្តបានលុះត្រាតែអតិថិជនបានទូទាត់ប្រាក់ ហើយទំនិញមិនទាន់បានដឹកជញ្ជូនចេញពីហាង។
vii. មានការបញ្ជាទិញទំនិញ តែទំនិញមិនមានក្នុងស្តុក។